ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 5, 2021

លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហុងកុង បានចូលជួបលោកស្រី ខារី ឡាំ នាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង

នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១  លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហុងកុង បានអញ្ជើញចូលជួបលោកស្រី ខារី ឡាំ (The honourable Mrs. Carrie LAM CHENG Yuet-ngor) នាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីសំដែងការគួរសម។

ក្នុងឱកាសនោះ លោកស្រី បានកោតសរសើររដ្ឋាភិបាលទីក្រុងហុងកុង ដែលបានដាក់ចេញនូវវិធានការណ៍មានប្រសិទ្ធិភាព ក្នុងការគ្រប់គ្រង​ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងបានសន្យាបន្តខិតខំលើកកំពស់ និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងហុងកុង។​​ បន្ថែមពីនេះ លោកស្រី ក៏បានជូនសៀវភៅ “The Taste of Angkor” ដើម្បីចែករំលែកអំពីប្រពៃណី និងទំនៀមទំលាប់ នៃការធ្វើម្ហូបខ្មែរ ដល់លោកស្រីនាយកប្រតិបត្តិ។